Friday, May 10, 2013

ដឹង​អី​ខ្លះ​ពី Sonata ២០១២? Trackback

ចាប់​តាំង​ពី​បាន​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ២០១១ រថយន្ត Hyundai Sonata (i45 ) ហាក់​ដូច​ជា​​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​នៅ​លើ​ ពិភពលោក​ជា​ពិសេស​​​​នៅ​​​កូរ៉េ​ខាង​ត្បូង។ រឹតតែ​​អស្ចារ្យ​ជាង​នេះ​នោះ​ បន្ទាប់​ពី Hyundai បាន​បង្ហាញ Sonata ស៊េរី ២០១២ កាល​ពី​ឆ្នាំ​ទៅ​មក ​បាន​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែ​ចាប់​អារម្មណ៍​ខ្លាំង​ឡើងៗ។
តើ Sonata ស៊េរី ២០១២ នេះ​មាន​អ្វី​ទំនើប​ខ្លះ​ទៅ​​ បាន​ធ្វើ​ឲ្យ​វា​មាន​​កិត្តិនាម​ល្បីល្បាញ​យ៉ាង​នេះ?​​​ បើ​ចង់​ជ្រាប​ច្បាស់​​សូម​ស្វែង​យល់​ពី​ផលិត​ផល​នេះ​ទាំង​អស់​គ្នា​ដូច​ខាង​ ក្រោម៖
@ ផ្នែក​ខាង​ក្រៅ៖
Hyundai Sonata ជា​រថយន្ត Sedan (ទ្វារ៤) មាន​ក្បាច់​រចនា​ល្អ​ពណ៌​សម្បុរ​រលើបរលោង​ស្រស់​ស្អាត​ពោរពេញ​ទៅ​ដោយ​ភាព​ ទាក់​ទាញ។ មិន​តែ​ប៉ុណ្ណោះ​រថយន្ត​ស៊េរី​ថ្មី​នេះ​មាន​រាង​ហាប់​មាំ​មាន​លំនឹង​ល្អ​ ក្នុង​ការ​បើក​បរ។
@ ផ្នែក​ខាង​ក្នុង៖
បំពាក់​ដោយ​កៅអី​ស្បែក ៥កៅអី​ដែល​មាន​ភាព​ទន់​ល្មើយ​ងាយស្រួល​អង្គុយ និង​អាច​បត់​បែន​បាន។ រីឯ​ខ្នើយ​កៅអី​អាច​ការពារ​ក្បាល​បាន​ល្អ​ទោះបី​មាន​ការ​ប៉ះ​ទង្គិច។ ម្យ៉ាង​ទៀត Sonata មាន​ផ្ទៃ​ខាង​ក្នុង​ធំ​ទូលាយ តាប្លូ​មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​​ផ្ដល់​ផាសុកភាព​ខ្ពស់​ដល់​អ្នក​ ប្រើប្រាស់។ ផ្នែក​ខាង​ក្នុង​មាន ៣ពណ៌​ចម្រុះ​គ្នា​រួម​មាន ពណ៌​ខ្មៅ -ប្រផេះ-ពណ៌​ត្នោត​ខ្ចី។
@ ភ្លើង​ហ្វារ Cat-eyed HID៖
Cat-eyed HID ជា​ប្រភេទ​ភ្លើង​ហ្វារ​ដែល​មើល​បាន​ឆ្ងាយ​និង​ច្បាស់​ល្អ​នៅ​ពេល​យប់។
@ បង្អួច​ដំបូល៖
រថយន្ត​នេះ​មាន​ដំបូល​បង្អួច​ធំ​ទូលាយ​អាច​ឲ្យ​ខ្យល់​ចូល​បាន​​ស្រួល។​​
@ កញ្ចក់​មើល​ខាង៖
កញ្ចក់​មើល​ខាង​របស់​រថយន្ត​នេះ​​បំពាក់​ដោយ​ប្រព័ន្ធ​ភ្លើង LED ដែល​វា​នឹង​​លោត​ភ្លើង​ភ្លើង​ថជា​សញ្ញា​ប្រាប់​ឲ្យ​ដឹង​។
@ ប្រព័ន្ធ​គ្រប់​គ្រង​​លំនឹង​អេឡិចត្រូនិក (ESP)៖
ESPមក​ពី​ពាក្យ​ថា Electronic Stability Program ជា​ប្រព័ន្ធ​គ្រប់​គ្រង​​លំនឹង​អេឡិចត្រូនិក។ ប្រព័ន្ធ​នេះ​អាច​គ្រប់​គ្រង​លំនឹង​រថយន្ត​មិន​ឲ្យ​រេ​បាន​យ៉ាង​ល្អ​ប្រសើរ​ នៅ​ពេល​​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​យ៉ាង​ណា​ដោយ។
@ ពោង​ខ្យល់​សុវត្ថិភាព (Air Bag)៖
​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ខ្ពស់ Sonataត្រូវ​បាន​គេ​បំពាក់​ឲ្យ​មាន​ពោង​សុវត្ថិភាព​​ចំនួន ៦កន្លែង​រួម​មាន​ពោង​វាំងនន​ចំនួន​ពីរ ពោង​សុវត្ថិភាព​​ខាង​ផ្នែក​​ខាង​មុខ​ចំនួន​ពីរ ពោង​សុវត្ថិភាព​ការ​ពារ​ក្បាល​អ្នក​ដំណើរ​ខាង​មុខ និង​ពោង​នៅ​លើ​ដៃ​ចង្កូត។
@ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HAC)៖
ក្រុម​ហ៊ុន Hyundai បំពាក់​ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត Hill-start Assist Control (HAC) ដើម្បីឲ្យ​រថយន្ត​មាន​លំនឹង​ល្អ​នៅ​ពេល​ឡើង​ចំណោត (ដូច​រូប)។
@ប្រព័ន្ធ BAS៖
ABS កម​ពី​ពាក្យ​ថា Brake Assist System ជា​ប្រព័ន្ធ​ហ្រ្វាំង​ជំនួយ​ពិសេស។ ABSមាន​តួនាទី​ជួយ​បញ្ឈប់​រថយន្ត​​ឲ្យ​នៅ​នឹង​ថ្កល់​​ដើម្បី​កុំ​ឲ្យ​រថយន្ត ​​ជ្រុល​ហួស​ទៅ​បុក​នឹង​ឧបសគ្គ​ខាង​មុខ។
@ម៉ាស៊ីន​ត្រជាក់​អូតូ៖
អ្វី​កាន់​តែ​ពិសេស​ម៉ាស៊ីន​របស់ Sonataដើរ​អូតូ (ស្វ័យ​ប្រវត្តិ) នឹង​ឆាប់​ត្រជាក់។
@ប្រព័ន្ធ Rear Parking Assist System៖
បើ​ងាក​មក​មើល​ប្រព័ន្ធ Rear Parking Assist System មាន​មុខងារ​ប្រាប់​ឲ្យ​អ្នក​បើកបរ​ដឹង​ថា​រថយន្ត​ចត់​នៅ​ខាង​ក្រោយ​មាន​ គម្លាត​ជិត​ពេក។
@​​មាន​កៅអី​កម្ដៅ​និង​ត្រជាក់៖
កាន់​តែ​ទំនើប​ជា​មួយ​កៅអី​កម្ដៅ​និង​កៅអី​ត្រជាក់។ នៅ​ពេល​​អាកាសធាតុ​ក្នុង​រថយន្ត​​នោះ​កៅអី​នឹង​បញ្ចេញ​កម្ដៅ ប៉ុន្តែ​ប្រសិន​បើ​អាកាស​ក្ដៅ​វា​នឹង​បញ្ចេញ​ភាព​ត្រជាក់​វិញ។
@ប្រព័ន្ធ Engine Start Button៖
ជា​មួយ​នឹង​បច្ចេកវិទ្យា Engine Start Button លោក​អ្នក​មិន​ចាំ​ចាច់​កាច់​សោ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គ្រាន់​តែ​ចុច​ប៊ូតុង Engine Start Button ជា​ការ​ស្រេច។
@ឃ្លុប​ដាក់​ស្រោម​ដៃ Cooling Glove Box៖
កាន់​តែ​ប្លែក​ឃ្លុប​ដាក់​ស្រោម​ដៃ Cooling Glove Box មាន​ភាព​ត្រជាក់​ជា​និច្ច​ដែល​អាច​ក្លា សេ​ភេសជ្ជៈ​ផ្សេងៗ​បាន​​យ៉ាង​ងាយ​ស្រួល។
ចង្កឹះលេខ​អូតូ
ចង្កឹះលេខដៃ

@ផ្នែក​ម៉ាស៊ីន/ ចង្កឹះ​លេខ៖
​​Hyundai Sonataជា​រថយន្ត​បើក​ដោយ​កាឡេ​កង់​មុខ (FWD) បំពាក់​មក​ជា​មួយ​នូវ​លេខ​អូតូ/ដៃ ៦វគ្គ​មាន​ម៉ាស៊ីន​សាំង​ប្រភេទ 2.0 NU MPi ទំហំ ២០០០សេសេ​ផ្ដល់​កម្លាំង​ថាមពល ១៦២សេះ​នូវ​​រង្វាស់​ជុំ ៦,៥០០ជុំ/នាទី​និង​មាន​ល្បឿន​អតិបរមា ២០៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
@អត្រា​ស៊ីប្រេង៖
អ្វី​ដែល​អតិថិជន​ចង់​បាន​នោះ​គឺ Sonata មាន​អត្រា​ស៊ីប្រេង​តិច​ក្នុង​ក្រុង ១១,២លីត្រ/១០០គ.ម និង​ស៊ីប្រេង ៦,១លីត្រ/១០០គ.ម​ ប៉ុណ្ណោះ​សម្រាប់​ផ្លូវ​ជាតិ។
សូម​បន្ត​តាមដាន​វីដេអូឃ្លិប​ខាង​ក្រោម​៖
ចុច​ត្រង់​នេះ​ ដើម្បី​ស្វែង​យល់​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ