Saturday, June 1, 2013

ទៅ​លេង​ប្រាសាទ​បាណន់​ នឹង​ឃើញ​អ្វី​​ផ្សេង​លើស​ពី​រម​ណីយដ្ឋាន​នេះ​ Trackback


ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ​ ផ្លូវ​ក្រាល​កៅ​ស៊ូ​មួយ​ខ្សែ​តែង​នាំ​ភ្ញៀវ​ទេសចរណ៍​ចេញ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង​ ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយ​ដ្ឋាន​​ដ៏​ល្បី​មួយ ​ នោះ​គឺ​ភ្នំ​បាណន់។ រម្មណីយដ្ឋាន​នេះ​ស្ថិត​នៅ​ចង្ងាយ​ប្រមាណ​ជា​២៥​គីឡូ​ម៉ែត្រ​ពី​ទីរួម​ខេត្ត ​បាត់ដំបង​ ដែល​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​តាម​ឡាន​ ម៉ូតូ​ ឬ​រឺម៉ក។

ហេតុ ​អ្វី​បាន​ជា​ប្រជាជន​មក​ពី​គ្រប់​ទិសទី​​និយម​ទៅ​លេង​តំបន់​នោះ? តើ​តំបន់​នោះ​មាន​អ្វី​ពិសេស? រមណីយដ្ឋាន​ភ្នំ​បាណន់​នេះ​ មាន​ប្រាសាទ​បុរាណ​មួយ​នៅ​លើ​កំពូល​ភ្នំ​ និង​ល្អាង​ពីរ​នៅ​ពី​ខាង​ក្រោយ​ភ្នំ​ ដែល​ទាក់​ទាញ​មនុស្ស​ម្នា​ទៅ​កម្សាន្ត​មិន​សូវ​ដាច់​ឡើយ។
អ្វី​ដែល​ ពិសេស​របស់​តំបន់​រមណីយដ្ឋាន​នេះ​ គឺ​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ​អាច​អង្គុយ​ទទួល​ទាន​អាហារ​ កម្សាន្ត​សប្បាយ​ ក្រោម​ម្លប់​ឈើ​ត្រជាក់​ នៅ​​ក្បែរ​មាត់​បឹង​ ដែល​មាន​​​ទឹក​ថ្លា​យង់។ អ្នក​ខ្លះ​តែង​ឡើង​ទៅ​លើ​ភ្នំ​ដែល​មាន​ប្រាសាទ​បាក​បែក​នៅ​លើ​នោះ​ តាម​ជណ្ដើរ​បុរាណ​ជា​ច្រើន​កាំ។
អ្វី​ដែល​រឹត​តែ​ធ្វើ​ឲ្យ​រមណីយដ្ឋាន ​ប្រាសាទ​បាណន់​នេះ​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ គឺ​តាម​ដង​ផ្លូវ​​ទៅ​​កាន់​ទី​នោះ​ ប្រជាជន​បាន​ដាំ​ដំណាំ​ថ្មី​មួយ​ប្រភេទ​​ នោះ​គឺ​ទំពាំង​បាយ​ជូ​ មុន​គេ​បង្អស់​​ក្នុង​ស្រុក​ខ្មែរ។ ឥឡូវ​ទំពាំង​បាយ​ជូ​របស់​ប្រជាជន​ខ្មែរ​​នៅ​ទី​នោះ​ផលិត​បាន​ជា​ស្រា​ ដែល​ចូលរួម​ទាក់​ទាញ​ភ្ញៀវ​​ពី​គ្រប់​ទិសទី​ មក​ភ្លក់​ និង​មើល​ផ្លែ​ទំពាំង​បាយជូ​ទាំង​នោះ​ ជា​រៀង​រាល់​ថ្ងៃ។
អីចឹង​ បើ​ប្រិយមិត្ត​មិន​ទាន់​បាន​ទៅ​ទស្សនា​តំបន់​រម្មណីយដ្ឋាន​នេះ​ទេ​ ពេល​មាន​ឱកាស​បាន​ទៅ​បាត់ដំបង​ គួរ​ឆៀង​​ចូល​លេង​បន្តិច​ទៅ។ ទាំង​ម្ចាស់​ចម្ការ​ទំពាំង​បាយជូ​ និង​រមណីយដ្ឋាន​ប្រាសាទ​បាណន់​នឹង​ស្វាគមន៍​អ្នក​មិន​ឲ្យ​ខក​ចិត្ត​ឡើយ។

អត្ថបទ៖ មាស រ័ត្ន

ប្រាសាទ​បន្ទាយ​ស្រី​មិន​គួរ​មើល​រំលង! Trackback


ប្រជាជន ​ដែល​ទៅ​លេង​ខេត្ត​សៀម​រាប​ ភាគ​ច្រើន​ប៉ុន​ប៉ង​ទៅ​ទស្សនា​ត្រឹម​តែ​ប្រាសាទ​អង្គរ​វត្ត។ លុះ​ត្រា​តែ​គេ​សល់​ពេល​ច្រើន​ ទើប​គេ​បន្ត​ទៅ​លេង​នៅ​ប្រាសាទ​អង្គរ​ធំ​ ឬ​ប្រាសាទ​ដទៃ​ទៀត។ ប៉ុន្តែ​បើ​បាន​ទៅ​ទស្សនា​ប្រាសាទ​នានា​ក្នុង​ខេត្ត​​សៀម​រាប​ ប្រាសាទ​បន្ទាយ​ស្រី​មិន​គួរ​មើល​រំលង​ឡើយ។
ប្រាសាទ ​បន្ទាយ​ស្រី​ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូ​ម៉ែត្រ​ ពី​ទី​រួម​ខេត្ត​សៀម​រាប​ ដោយ​ធ្វើ​ដំណើរ​លើ​ថ្នល់​ក្រាល​កៅ​ស៊ូ​ ក្នុង​រយៈ​ពេល​មិន​លើស​ពី​មួយ​ម៉ោង​ បាន​កប់​ខ្លួន​នៅ​កណ្ដាល​​ព្រៃ។ បើ​គេ​ក្រឡេក​មើល​ប្រាសាទ​នេះ​ មាន​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​មិន​ចាញ់​ប្រាសាទ​បុរាណ​ធំៗ​នៅ ​ក្បែរ​ក្រុង​សៀម​រាប​ប៉ុន្មាន​ទេ។ ភ្ញៀវ​ទេសចរ​បន្ដ​កន្ទុយ​គ្នា​មក​ទស្សនា​ប្រាសាទ​នេះ​ស្ទើរ​ពុំ​លុះថ្ងៃ​ណា​ ឡើយ។ តើ​អ្វី​ដែល​ជា​ភាព​ទាក់​ទាញ​របស់​ប្រាសាទបុរាណ​មួយ​​នេះ?
ប្រាសាទ ​បន្ទាយ​ស្រី​​មាន​ទំហំ​​តូច​ជាង​ប្រាសាទ​នានា​ ប៉ុន្តែ​ប្រាសាទ​នេះ​មាន​នៅ​សេស​សល់​ក្បាច់​ផ្កា​ភ្ញី​ រូប​ចម្លាក់​លៀន ឬ​លឹប​លើ​ជញ្ជាំង​ រូប​ឆ្មាំ​យាម​ និង​រូប​ចម្លាក់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដ៏ទៃ​ទៀត​ជា​ច្រើន។ រូប​ចម្លាក់​ និង​ក្បាច់​ផ្កា​ភ្ញី​នៅ​ប្រាសាទ​បន្ទាយ​ស្រី​នេះ​ គឺ​នៅ​ល្អ​ ព្រោះ​ពុំ​ត្រូវ​បាន​ធ្វើ​ឲ្យ​សឹក​រិច​រិល​ដោយ​កត្តា​ធម្មជាតិ​ ឬ​ដោយ​មនុស្ស​ឡើយ។
បើ​គេ​ពិនិត្យ​មើល​ ប្រាសាទ​បន្ទាយ​ស្រី​នេះ​ទាំង​មូល​វិញ​ គេ​នឹង​ឃើញ​មាន​ថែវ​ព័ទ្ធ​ជុំវិញ​ប្រាសាទ។ នៅ​ក្នុង​ថែវ​ប្រាសាទ​នេះ​ គឺ​មាន​គូរ​ទឹក​ព័ទ្ធ​ជុំ​វិញ​ លើក​លែង​តែ​ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​នោះ​តែ​ប៉ុណ្ណោះ។ តួ​ប្រាសាទ​មាន​ទំហំ​តូច​ជាង​ប្រាសាទ​អង្គរ​វត្ត​ឆ្ងាយ​ណាស់​ ប៉ុន្តែ​ហោជាង​របស់​វា​សុទ្ធ​តែ​មាន​ក្បាច់​ចម្លាក់​គួរ​ជា​ទី​ចាប់​ អារម្មណ៍​ ដែល​មិន​នឹក​ស្មាន​ដល់​ ថា​មនុស្ស​សម័យ​មុន​អាច​ធ្វើ​បាន​​ឡើយ។
ប៉ុន្តែ ​ការ​ចូល​ទៅ​កៀក​នឹង​ជញ្ជាំង​ប្រាសាទ​ផ្ទាល់​ ឬ​ចូល​ទៅ​ខាង​ក្នុង​ប្រាសាទ​​​ត្រូវ​បាន​ហាម​ឃាត់​ ព្រោះ​ដើម្បី​បង្ការ​រូប​ចម្លាក់​ និង​ក្បាច់​ផ្កា​ភ្ញី​ដែល​បន្សល់​រាប់​រយ​ឆ្នាំ​មក​ហើយ ឲ្យ​​​មាន​រូប​រាង​ដូច​ដើម​ ដើម្បី​ទុក​ឲ្យ​អ្នក​​ស្រាវ​ជ្រាវ​ជំនាន់​ក្រោយ​បាន​សិក្សា​បន្ត។
ប្រាសាទ ​បន្ទាយ​ស្រី​នៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​សៀមរាប​ប៉ុន្មាន​ទេ​ ព្រម​ទាំង​មាន​ផ្លូវ​ល្អ​ទៅ​ដល់​ទី​នោះ​ស្រាប់​។ ដូច្នេះ​ បើ​បាន​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​​នានា​ ក្នុង​ខេត្ត​សៀម​រាប​ ប្រាសាទ​បន្ទាយស្រី​ ដែល​ពោរពេញ​ដោយ​ក្បាច់​រចនា​រស់​រវើក​ មិន​គួរ​ឲ្យ​មើល​រំលង​ឡើយ៕
អត្ថបទ៖ មាស រ័ត្ន

Saturday, May 25, 2013

អត្ថប្រយោជន៏ការប្រើប្រាស់VISA and MASTER CARD

នៅពេលដែលយើងមាន Visa or Master Cardនៅក្នុងដៃគឺមានភាពងាយស្រួលបំផុតនៅពេលដែលយើងចង់ទិញទំនិញ ទោះនៅពេលណាក៍ដោយគ្រប់ពេលវេលាគ្រប់ទីកន្លែងគ្រប់កាលៈទេសៈតាមការពេញចិត្ត។
ឧទាហរណ៏នៅប្រទេសអភិវឌ្ឍន័មួយចំនួនដែលជាតំបន់ត្រជាក់ពួកគេម​ិនសូវចេញក្រៅទេដូចនះដើម្បីបានអាហារឬ អ្វីផ្សេង​ៗគេត្រូវតែកម្មង់តាមwebsiteដូចនេះវាក៏ជាគុណវិបត្តិមួយដែល ដែលទីក្រុងទាំងមូលបែរជាស្ងប់ស្ងាត់ទៅវិញ។
 

កម្មករ​ព្រលាន​យន្តហោះ​ពីរ​គ្រោង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ

អាស៊ីសេរី | Saturday, 25 May 2013 08:10:00 Share to: Facebook · Google+ · Tweet
ការ ​ទាមទារ​របស់​សហជីព​កម្មករ​នេះ នៅ​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ បើ​ទោះ​បី​ជា​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ហើយ​ក៏ដោយ ក៏​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចេញ​សេចក្តី​បង្គាប់​បដិសេធ​ចោល​ការ​ ទាមទារ​ទាំង​នោះ។ តើ​ក្រុម​កម្មករ​នៅ​មាន​វិធី​ណា​ផ្សេង​ទៀត ដើម្បី​បន្ត​ការ​ទាមទារ​របស់​ពួក​គេ​ដែរ​ឬ​ទេ? សហជីព​កម្មករ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប និង​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា ពួក​គេ​នឹង​ធ្វើ​កូដកម្ម​អហិង្សា ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ពីរ​កន្លែង បាន​ផ្តល់​លក្ខខណ្ឌ​ការងារ​ឱ្យ​បាន​ប្រសើរ។ កូដកម្ម​អហិង្សា​ដែល​ក្រុម​កម្មករ​មាន​គម្រោង​ធ្វើ​នោះ នឹង​បន្ត​រហូត​ដល់​មាន​ដំណោះស្រាយ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​គេ។ ប្រភព​ពី​សហជីព​កម្មករ​នៅ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ក្រុម​កម្មករ​ប្រមាណ​ជាង ១៤០​នាក់ នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ទៅ​តាម​កាល​បរិច្ឆេទ​ដែល​ពួក​គេ​បាន​ ជូន​ដំណឹង​នោះ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

សារៈសំខាន់​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច

អាស៊ីសេរី | Saturday, 25 May 2013 15:56:00 Share to: Facebook · Google+ · Tweet
ម្យ៉ាង ​ទៀត ស្ថានភាព​រាយការណ៍​របស់​អ្នក​សារព័ត៌មាន ក៏​មាន​ភាព​រីក​ចម្រើន​ដែរ ទាំង​គុណភាព​អត្ថបទ និង​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន ស្រប​ទៅ​តាម​សង្គម​កំពុង​អភិវឌ្ឍ​នោះ។ តែ​យ៉ាង​នេះ​ក្ដី ចំនួន​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ពិសេស​អ្នក​រាយការណ៍​អំពី​ព័ត៌មាន​សេដ្ឋកិច្ច។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ ប្រជាពលរដ្ឋ អំពី​បញ្ហា​សង្គម នយោបាយ និង​បញ្ហា​សេដ្ឋកិច្ច ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ បញ្ហា​ទាំង​នេះ។ ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ជំនាញ​ខាង​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា មិន​ទាន់​មាន​អ្នក​សារព័ត៌មាន​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​រាយការណ៍​អំពី​ បញ្ហា​ផ្សេងៗ ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ឲ្យ​កាន់​តែ​ទូលំទូលាយ ពិសេស​អ្នក​រាយការណ៍​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

Make Business Sense of Your Machine Data.

It's time to take advantage of the most valuable and overlooked data in your organization: the machine data generated by your IT applications, systems, remote infrastructure and customers.
This "machine data" contains a definitive record of user transactions, customer behavior, security threats, machine behavior, system health and much more.
Splunk lets you harness this data and turn it into valuable, real-time insights. That's why over half of the Fortune 100TM rely on our software to deepen customer understanding, improve service levels, reduce operational costs and mitigate cybersecurity risks.

Sunday, May 12, 2013


១៥-វិច្ឆិកា-២០១១៖ ដើម​ឈើ​ដែល​ក្រុមហ៊ុន​ឈូស​ផ្ដួល​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

"ក្រុមហ៊ុន​វៀតណាម​​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា"

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ពីរ​របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ។