General Education


10 Reasons To Never Give Up

1. As long as you are alive, anything is possible. The only valid excuse you have to give up is if you are dead. As long as you are alive (and healthy and free) you have the choice to keep trying until you finally succeed.

2. Be realistic. The chance of mastering something the first time you do it is almost non-existent. Everything takes time to learn and you will make mistakes. Learn from them.  

 3. Be Strong Like Oak

Believe me, you are stronger than you think. 1,2 or even 3 little failures are not enough to stop you from achieving your goals. Your goals are far greater than all of the doubts. Imagine a little oak tree. Did it stop growing every time it was facing harsh winds? NO. So why should you stop? You are alive, aren’t you? So you have no good reason to give up. Period.

Success will never be a big step in the future, success is a small step taken just now.

4. Prove yourself. You don’t want to be known as someone that is weak and gives up. Go out there and prove yourself to the world and to yourself. You CAN and WILL achieve what you set out to do. The only time you fail is when you give up.

5. Believe in your dreams. Don’t sell yourself short. In life there are going to be many people who will try to bring you down and tell you what you want to achieve is not possible.

6. Your family and friends. Let the people you love and who mean the world to you be your inspiration to persist and persevere. Maybe you need to try a different angle, study more or practice more but don’t give up!

7. There are people worse-off. Right now there are many people who are in a worse situation and environment than you are. Are you thinking about giving up running 5 miles a week? Think about the people who are unable to even walk and how much they would give to be able to run 5 miles every day.

8. You deserve to be happy. Don’t ever let anybody tell you otherwise. You deserve to be happy and you deserve to have success. Keep that mindset and never give up until you reach your destination!

9. Inspire others. Be an inspiration to others by refusing to give up. Who knows what someone else can achieve because you never gave up and in turn inspired them not to give up.

10. You are so close. Often when you feel like you want to give up you are so close to making a huge breakthrough. You are just a heartbeat away from success
.


កត្តាប្រាំយ៉ាងដែលធ្វើឲ្យក្រុមការងារមួយទទួលបានជោគជ័យ
កត្តាជោគជ័យទី ១
ការ​ងារជាក្រុម

I.              ទ្រឹស្តី

ការងារជាក្រុម ជាម្មតាត្រូវការពេលវេលាច្រើន ក្នុងការពិភាក្សាការងារមួយ ដើម្បីឈានដល់ការសម្រេចចិត្ត។ ការងារជាក្រុមជាទូទៅវាត្រូវការពេលវេលាច្រើន មែន តែវាប្រសើរជាងកាងារដែលមានការសម្រេចចិត្តតែបុគ្គលម្នាក់។

II.            ទស្សនៈវិជ្ជា

ការងារជាក្រុម គឺជាសកម្មភាពនៃការចូលរួមរបស់មនុស្ស មួយក្រុមដែលគេម្នាក់ៗ ធ្វើការបញ្ចេញគំណិត និងចំណាប់អារម្មណ៍របស់ខ្លួន ចំពោះអត្ថប្រយោជន៍និង ប្រសិទ្ធភាព ការងាររបស់ក្រុម។ ទ្រឹស្តី Webster’s New World Dictionary

III.           ការអនុវត្តន៏ជាក់ស្តែង    

ចំពោះរូបខ្ញុំផ្ទាល់បានយក ប្រភេទការងារជាក្រុមនេះទៅអនុវត្តនៅក្នុងសាលា បឋមសិក្សាសេហ្វហេវ៉ិនកូនដំរី ឃើញថា រយៈពេល២ឆ្នាំកន្លងមកនេះ ពីមួយឆ្នាំទៅ​មួយឆ្នាំ សាលារីកចម្រើនជាលំដាប់ និងទទួលបានការសើរពីសំណាក់ថ្នាក់ដឹកនាំ ទៀតផង។ ពិសេសរាល់ការសម្រេចចិត្ត ភាគច្រើនគឺទទួលបានជោគជ័យជាទីពេញ​ចិត្ត។ ការងារជាក្រុមធ្វើឲ្យយើងទទួលបាននូវគំនិតថ្មីៗជាច្រើន។
កត្តាជោគជ័យទី ២
ការរៀបចំផែនការ

I.              ទ្រឹស្តី

ផែនការគឺជាគោលដៅជាក់លាក់មួយឬ ជាផែនទីបង្ហាញផ្លូវសម្រាប់ការប្រតិបត្តិ ការងារ ហើយសម្រេចចិត្តទុកជាមុននូវសកម្មភាពសមរម្យមួយ ដើម្បីសម្រេចនូវ គោលដៅអង្គភាព។ វាជាយុទ្ធិសាស្រ្តទាំងមូល ដើម្បីសម្រេចគោលដៅទាំងនេះ និងអភិវឌ្ឍឋានានុក្រមដ៏ច្បាស់លាស់មួយ ក្នុងការសម្របសម្រួលសកម្មភាពនានា។​ ផែនការជួយដល់អ្នកគ្រប់គ្រងធ្វើសកម្មភាពប្រកបដោយជោគជ័យ ព្រោះវានឹងប្រាប់ ដល់អ្នកគ្រប់គ្រងអំពីៈ ថាតើត្រូវធ្វើអ្វី? ធ្វើនៅពេលណា? ធ្វើនៅកន្លែងណា? ហើយ ត្រូវចំណាយថវិកាអស់ប៉ុន្មាន?................
            ផែនការជាវិធីសាស្រ្តដែលមាមលក្ខណៈជាប្រព័ន្ធ នៃការសម្រេចចិត្តពីគោល បំណងនិងសកម្មភាពដែលបុគ្គលម្នាក់ៗ ក្រុម ឬអង្គភាពនឹងត្រូវធ្វើពេលអនាគត។ ការ ធ្វើផែនការត្រូវមានការខិតខំប្រឹងប្រែង ដោយមានគោលបំណង និងគោលដៅច្បាស់ លាស់ ត្រូវបានពិនិត្យដោយអ្នកគ្រប់គ្រង ។

II.            ទស្សនៈវិជ្ជា

ការធ្វើផែនការគឺជាបញ្ញាដែលមានតាំងពីកំណើតមួយ ក្នុងការធ្វើកិច្ចការជាច្រើន ក្នុងមធ្យោបាយដែលត្រឹមត្រូវ ដែលគិតមុននឹងធ្វើ និងអាចធ្វើការងារពិត ប្រាកដជា ច្រើនបានប្រសើរជាងការប៉ានស្មាន។ ផែនការគឺជាការសម្រេចចិត្តមួយ ដ៏ល្អដោយការ ផ្លាស់ប្តូរគ្នាក្នុងចំណោមការដទៃទៀត ដើម្បីចាត់ចែងមុខងារនៃការគ្រប់ គ្រងផ្សេងៗពីគ្នា ដើម្បីសម្រេចគោលដៅដែលបានគិតទុកជាមុន។ ទ្រឹស្តី (Urwick)
ផែនការគឺជាការសម្រេចចិត្តទុកមុនពីអ្វីដែលត្រូវធ្វើ របៀបដែលត្រូវធ្វើ និងនរណាជា អ្នកធ្វើវា។ ផែនការអាចចម្លងប្រលោះរវាងកន្លែងដែលនៅទៅកន្លែងដែលយើងចង់ ទៅបាន។ វាធ្វើឲ្យការងារសម្រេចបានជាច្រើន ដែលយើងមិនធ្លាប់គិត។ ទ្រឹស្តី  (Koontz & O’Donell).

III.           ការអនុវត្តន៏ជាក់ស្តែង

បន្ទាប់ពីបានជ្រើសរើសផ្លូវបដិបត្តិមួយដែលសមរម្យហើយនោះ វាត្រូវបានគេ ដាក់ឲ្យធ្វើ ហើយបន្ទាប់ពីគម្រោងដែលបានជ្រើសរើសបានដាក់ឲ្យប្រតិបត្តិ វាមាន សារះសំខាន់ ក្នុងការវាយតម្លៃពីទិន្នផលនៃគម្រោងផែនការនោះ។ ការងារដែលបាន សម្រេចហើយ គ្រប់ផ្នែក ឬនិយោជិកត្រូវផ្តល់ពត៌មានមកវិញ គម្រោងផែនការគណ គ្រប់គ្រងអាចមាន សិទ្ធិកែប្រែ ប៉ុន្តែជំហាននេះត្រូវបង្កើតឲ្យមានការតភ្ជាប់រវាង តួនាទីនៃការត្រួតពិនិត្យ និងតួនាទីនៃការធ្វើផែនការ។ ការចុះតាមដានត្រូវតែធ្វើពីមួយ ផ្នែកទៅមួយផ្នែកនៃកិច្ច ប្រតិបត្តិផែនការ។ ដូច្នេះវាឋិតនៅក្នុងការតាមដានមួយ ច្បាស់លាស់ដែលបានធ្វើឡើង នោះគម្រោងផែនការនាពេលអនាគតកាន់តែមានភាព ជាក់លាក់។
កត្តាជោគជ័យទី ៣
ការបែងចែកតួនាទី

I.              ទ្រឹស្តី

ការបែងចែកទួនាទី គឺសំដៅលើការរៀបចំរចនាសម្ព័ន្ធការងារ ដើម្បីដាក់មនុស្ស ទៅតាមផ្នែក និងតួនាទីសម្រាប់អនុវត្តការងារ។ ការបែងចែកតួនាទីធ្វើឲ្យមានភាព ងាយស្រួលក្នុងការដាក់ការងារឲ្យបុគ្គលិកក្រោមបង្គាប់អនុវត្តទៅតាម ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលពួកគេមាន ដើម្បីសម្រេចគោលដៅរបស់អង្គភាព ក្រុមហ៊ុនឲ្យមានប្រសិទ្ធភាពខ្ពស់។ ទាំងនេះ គឺបានបង្ហាញពីកាទទួលខុសត្រូវ ការងារយ៉ាងច្បាស់លាស់របស់បុគ្គលិកម្នាក់ៗ និងហ៊ានសម្រេចចិត្តក្នុងការអនុវត្តន៍ ការងារពិសេសវាអាចកាត់បន្ថយនៃការចំណាយរបស់អង្គភាព ក្រុមហ៊ុន ដូចជាៈ​ ប្រើធនធានមនុស្ស​ខុសជំនាញ ខ្ជះខ្ជាយពេលវេលា ថវិកា និងធនធានដទៃទៀត ដែលនាំឲ្យអង្គភាព ក្រុមហ៊ុនទទួលបរាជ័យ។​

II.            ទស្សនៈវិជ្ជា

ក្នុងសៀវភៅ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង នៅក្នុងមេរៀន ការចាត់តាំង ត្រង់ចំណុចលេខ១ មូលដ្ឋាននៃរចនាចាត់តាំង រៀបរាងដោយ ក្រុមសាស្រ្តចារ្យ ដែល មាននិយាយពីការបែងចែកតួនាទី។
ជាទស្សនៈរបស់អ្នកស្រី​រតនាផ្ទាល់ យល់ឃើញថាៈ ការបែងចែកតួនាទីនេះមាន សារៈសំ ខាន់ណាស់សម្រាប់បុគ្គលិក និងអត្ថប្រយោជន៍របស់អង្គភាព ក្រុមហ៊ុន ពីព្រោះធ្វើឲ្យ ពួកគេម្នាក់ៗចេះទទួលខុសត្រូវលើការងារដែលខ្លួនបានធ្វើ និងហ៊ាន សម្រេចចិត្ត ក្នុងការធ្វើការងារ។ ចំពោះអង្គភាព ក្រុមហ៊ុនទទួបានគុណភាព ការងារប្រកបដោយ ប្រសិទ្ធិភាព។   

III.           ការអនុវត្តន៏ជាក់ស្តែង

អ្នកស្រី រតនាបានយក ការបែងចែកតួនាទី ទៅអនុវត្តលើការងារជាក់ស្តែង របស់អ្នកស្រីនៅសាលា ញូតុនធីឡាយ ផ្នែក Receptionist ឃើញថាការងារ មានភាពរលូន និងមាន ប្រសិទ្ធភាពខ្ពស់ដោយសារបុគ្គលិកទទួលខុសត្រូវរៀងៗខ្លួន មិនមានភាពរាំងស្ទះដល់ ការងារ និងកំហុសមិនកើតមាន។              ​​​                                                                          ​​​​                                          
កត្តាជោគជ័យទី ៤
     ការលើកទឹកចិត្ត

I.              ទ្រឹស្តី

ការលើកទឹកចិត្ត គឺយើងត្រូវមានការលើកទឹកចិត្តទៅដល់បុគ្គលិក ឬក៏ដូច ជានិយោជិក របស់អង្គភាពយើង ដែលយើងជាអ្នកដឹកនាំនៅក្នុងអង្គភាពត្រូវតែ បំពេញបន្ថែមនោះទើប ធ្វើឲ្យការលើកទឹកចិត្តនោះមានប្រសិទ្ធិភាព។
គ្រប់អង្គភាពត្រូវតែមានឥរិយាបថបែរឆ្ពោះទៅរកឳនភាពទាំងនោះមាន ការលើក ទឹកចិត្តដូចជា (ប្រាក់ខែ​ឬការសរសើរនឹង ផ្តល់ កិត្តិយស ឬការធានារ៉ាប់រងផ្សេងៗ ដែលនិយោជិករំពេងទុកថាពួកគេនឹងទទួលបាន អ្វីមួយក្រោយពេលពួកគេបានបំពេញ ការងារណាមួយនោះចប់សព្វគ្រប់) ទាំងទើបធ្វើឲ្យការលើកទឹកចិត្តនោះ ទទួលបាន នូវភាពប្រសើរ។

II.            ទស្សនៈវិជ្ជា

ទស្សនៈវិជ្ជាគឺ ផ្តោតទៅលើអង្គភាពដែលជាអ្នកដឹកនាំ ហើយនិងអ្វីដែលក្រុម អង្គភាពនឹងប្រែក្លាយនាអនាគតខាងមុខនៃអង្គភាព ហើយយើងចង់ឲ្យក្រុមអង្គភាព របស់យើងមានការរីកចម្រើនទៅមុខបាននោះ មានតែយើងជាអ្នកដឹកនាំត្រូវតែធ្វើ យ៉ាងណា កុំឲ្យបុគ្គលឹក ឬនិយោជិករបស់យើងមានការបែកបាក់សាមគ្គីគ្នា ឬខ្វែង គំណិតគ្នា ពុំដូច្នោះទេកិច្ចការងារក្នុងក្រុមរបស់យើងពិតជាមិនបានដល់គោលដៅ នៃការជោគជ័យនោះបានឡើយ។
ឧទាហរណ៍ៈ ដូចសុភាសិតមួយឃ្លាដែលអ្នកប្រាជ្ញខ្មែរពោលថា (ការសាមគ្គី ជាធ្លុំមួយនោះ និងទទួលបាននៅកិច្ចការងារនោះ ជោគជ័យជាក់មិនខាន។

III.           ការអនុវត្តន៏ជាក់ស្តែង

សកលវិទ្យាល័យបៀលប្រាយនៃក្រុមអង្គភាព BBU ដែលទទួលបានជោគជ័យ នោះ គឺដោយសារតែអ្នកដឹកនាំរបស់អង្គភាព BBU ម​ានបទពិសោធន៍ការងារច្រើនឆ្នាំ ហើយនិងក្រុមបុគ្គលិកអង្គភាព BBU ​មានបទពិសោធន៍បង្ហាត់បង្រៀនខ្ពស់ផងដែរ ព្រមទាំងមានចរិយាធម៌គ្រប់រូប។
គឺមាតែសកលវិទ្យាល័យបៀលប្រាយសាខាខេត្តបន្ទាយមានជ័យតែ មួយគត់ ដែលទទួលបាននូវជោគជ័យក្នុងកិច្ចការការងាររបស់អង្គភាព BBU ទទួលបាន​នូវ ភាពជោគជ័យនោះបាន​សម្រេច។
កត្តាជោគជ័យទី ៥
ការត្រួតពិនិត្យ

I.              ទ្រឹស្តី

ការត្រួតពិនិត្យគឺជាផែនការដ៏សំខាន់ និងរឹងមាំមួយដែលអ្នកគ្រប់គ្រងគ្រប់ៗគ្នា មិនអាចរំលងបាន ដើម្បីធានាបាននូវភាពជោគជ័យ។ ការត្រួតពិនិត្យគឺជាដំណើរកា តាមដានលើការប្រតិបត្តិលទ្ធផលជាក់ស្តែងរបស់បុគ្គលិកក្រុមហ៊ុន ឬអង្គភាពដែលធ្វើ បានដោយប្រៀបធៀបទៅនឹងផែនការ ឬបទដ្ឋានមួយដែលបានកំណត់ទុក។ វាគឺជា កញ្ចក់ដែលឆ្លុះបញ្ចាំងពីលទ្ធផលដែលក្រុមហ៊ុន ឬអង្គភាពទទួលបាន ដើម្បីធ្វើការ ផ្លាស់ប្តូរ ប្រសិនបើលទ្ធផលមិនឆ្លើយតបទៅនឹងអ្វីដែលបានកំណត់ទុក។

IV.          ទស្សនៈវិជ្ជា

ការត្រួតពិនិត្យគឺជា ការងារស្នូលមួយរបស់អ្នកគ្រប់គ្រងគ្រប់ៗរូប ជាឧបករណ៍ ពិនិត្យការងាររបស់អ្នកដទៃ ដើម្បីឲ្យអង្គភាពឈានដល់ការសម្រេចបានជោគជ័យ។

V.           ការអនុវត្តន៏ជាក់ស្តែង

ចំពោះការអនុវត្តន៍ជាក់ស្តែងនៅក្នុងអង្គភាព TPC អ្នកគ្រប់គ្រងតែងតែត្រួត ពិនិត្យជាប្រចាំនូវគោលដៅការអនុវត្តន៍ការងាររបស់បុគ្គលិក លទ្ធផលនៃប្រតិបត្តិការ ការបម្រើសេវាកម្ម និងចំណុចខ្លាំង ឬខ្សោយរបស់ខ្លួន និងដៃគូប្រកួតប្រជែង។ មួយ វិញទៀតការត្រួតពិនិត្យផ្នែកខាងក្នុងដូចជា ការត្រួតពិនិត្យថវិកា ទ្រព្យសម្បត្តិផ្សេងៗ និងរបាយការហិរញ្ញវត្ថុក្នុងកាលកំណត់មួយច្បាស់លាស់ជាដើម។
លោកមករា ជាអ្នកគ្រប់គ្រងផ្នែកលក់សាប៊ូវីសូ គាត់ត្រូវពិនិត្យទៅលើការលក់ ផលិតនេះ និងការផ្តល់សេវាកម្មដល់អតិថិជន។ គាត់ក៏ត្រូវធ្វើការត្រួតពិនិត្យផងដែរពី ចំនួនសាច់ប្រាក់ដែលបុគ្គលិករបស់គាត់លក់បានប្រចាំថ្ងៃ បញ្ជីលក់ បរិមាណលក់​ប្រចាំខែ ចំនួនប្រាក់ដែលអតិថិជនជំពាក់ជាដើម។



នីតិវិធីនៃការចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម
         
          ដើម្បីធ្វើការចុះឈ្មោះក្រុមហ៊ុនក្នុងបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម គឺយើង ត្រូវបង្កើតឡើងនូវឯកសារមួយចំនួនជាមុនសិន មុននឹងបំពេញបែបបទសុំចុះ បញ្ជីពា ណិជ្ជកម្ម។ ឯកសារទាំងនោះមានដូច ជា៖
1.   ឈ្មោះក្រុមហ៊ុន
យើងត្រូរើសឈ្មោះណាមួយមកដាក់ឲ្យក្រុមហ៊ុនរបស់យើង តាមដែលយើង ពេញចិត្ត តែឈ្មោះនោះមិនត្រូវឲ្យជាន់នឹងឈ្មោះក្រុមហ៊ុនដែលមាន រួចហើយនោះទេ ដូច្នេះហើយយើងចាំបាច់ត្រូវយកឈ្មោះនោះទៅឲ្យមន្ត្រី ទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុន នៃក្រសួងពាណិជ្ជកម្ម​ ដើម្បីធ្វើការស្រាវជ្រាវ​ និងត្រួតពិនិត្យមើលសិន ថាតើឈ្មោះ នេះមានក្រុមហ៊ុនផ្សេងប្រើហើយឬនៅ ព្រម ទាំងកែតម្រូវអក្ខរាវិរុទ្ធ ឬសូស័ព្ទជាភាសាខ្មែរ ទៅតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ប្រសិនបើមិនទាន់មានក្រុមហ៊ុន ណាប្រើប្រាស់ទេ ទើបយើងអាចយក ឈ្មោះក្រុមហ៊ុននោះមកដាក់ឲ្យក្រុមហ៊ុនរបស់ យើងបាន។ ដំណើការនៃការស្រាវជ្រាវ និងពិនិត្យមើលឈ្មោះនេះគេអាចធ្វើតែ រយៈពេល  ១ (មួយ)​ ម៉ោងប៉ុណ្ណោះ និងចំណាយតាមផ្លូវច្បាប់តែ​ ៥ (ប្រាំ) ដុល្លាអាមេរិក (យោងតាមប្រកាសលេខ 163​ MoC/M ២០០៤ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០០៤) ប៉ុន្តែ តាមជាក់ស្តែងត្រូវចំណាយពេល៥ (ប្រាំ) ថ្ងៃ និងចំណាយអស់១០ (ដប់) ដុល្លាអាមេរិក។
2.   លក្ខន្តិកៈក្រុមហ៊ុន
លក្ខន្តិកៈរបស់ក្រុមហ៊ុន អាចត្រូវបានធ្វើឡើងតាមលក្ខខណ្ឌផ្សេងៗនៃសហកម្ម សិទ្ធករដោយខ្លួនឯងផ្ទាល់។ ក៏ប៉ុន្តែបើសហកម្មសិទ្ធករមានការពិបាកក្នុងការសរសេរ លក្ខន្តិកៈថ្មីនេះ មន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុន នៃក្រសួងពាណិជ្ជកម្មមានទម្រង់ និងគំរូរួចជាស្រេចសម្រាប់លក្ខន្តិកៈរបស់ក្រុមហ៊ុននេះ ដោយគ្រាន់តែសហកម្មសិទ្ធករយក លក្ខន្តិកៈគំរូនេះ មកធ្វើការកែតម្រូវទៅតាមលក្ខខណ្ឌ ដែលខ្លួនយល់ឃើញថាសមហេតុផល និងចង់បាន។ លក្ខន្តិកៈក្រុមមហ៊ុនចាំបាច់ត្រូវតែ សរសេរភាសាខ្មែរ ប្រសិនបើក្រុម ហ៊ុនត្រូវជាភាសាអង់គ្លេសគឺត្រូវយក ទៅធ្វើការបកប្រែ នៅក្រុមហ៊ុនអ្នកច្បាប់ណា ដែល មានការទទួលពីបណ្តាស្ថាប័នរដ្ឋ ឬអង្គការក្រៅ រដ្ឋាភិបាលនានា។ លក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវមានជាភាសាខ្មែរ ៣ (បី) ច្បាប់ និងជាភាសាអង់គ្លេស ៣ (បី) ច្បាប់ (បើក្រុមហ៊ុនត្រូវការ) ។ មួយច្បាប់ (បន្ទាប់បានប្រថាប់ត្រានៃក្រសួងពាណិជ្ជកម្មហើយ) ត្រូវតម្កល់នៅ ក្នុងការិយាល័យ ក្រុមហ៊ុន ហើយពីរច្បាប់ទៀតត្រូវតម្កល់ទុកជាឯកសារនៅក្រសួងពាណិជ្ជកម្ម។ លក្ខន្តិកៈរបស់ក្រុមហ៊ុនទោះជាត្រូវបានសរសេរ ឬបង្កើតឡើងតាមវិធីណាក៏ដោ យក៏លក លក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចែងនូវលក្ខខណ្ឌដូចខាងក្រោម៖
ក-នាមករណ៍របស់ក្រុមហ៊ុន។
ខ-ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គ-កម្មវត្ថុអាជីវកម្មនៃក្រុមហ៊ុន និងការកំណត់នូវអាជីវកម្ម ដែលក្រុមហ៊ុនធ្វើពា ណិជ្ជកិច្ច។ កម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុនអាចមានមួយ ឬច្រើនប្រភេទដែលលើមិន ផ្ទុយនិង បញ្ញតិណាមួយនៃច្បាប់។
ឃ-ដើមទុនត្រូវប្រកាសជារូបិយវត្ថុជាតិ។
ង-ចំណាត់ប្រភេទ និងចំនួនអតិបរមានៃភាគហ៊ុន ព្រមទាំងតម្លៃចារឹកលើប័ណ្ណភា គហ៊ុនដែលត្រូវបានអនុញ្ញាតឲ្យបោះចេញដោយក្រុមហ៊ុននោះ។
ច-ក្នុងករណីដែលក្រុមហ៊ុនត្រូវបានអនុញ្ញាតឲ្យបោះប័ណ្ណភាគហ៊ុនលើសពីមួយ ប្រភេទហ៊ុន នោះលក្ខន្តិកៈរបស់ក្រុមហ៊ុនត្រូវចែងចំនួនភាគហ៊ុនអតិបរមា និងតម្លៃចារឹក លើប័ណ្ណភាគហ៊ុន ហើយត្រូវរៀបរាប់ពី សិទ្ធ ឯកសិទ្ធការរឹតត្បិត និងលក្ខខណ្ឌទាំងឡាយ ភ្ជាប់ទៅនឹងប្រភេទនីមួយៗនៃប័ណ្ណភាគហ៊ុននោះ។
ឆ -ក្នុងករណីភាគហ៊ុន ត្រូវបោះជាស៊េរី លក្ខន្តិកៈក្រុមហ៊ុននោះ ត្រូវអនុញ្ញាតឲ្យ អភិបាលកំណត់ចំនួនភាគហ៊ុននៃស៊េរីមួយៗ ដើម្បីកំណត់ប្លង់បែងចែកស៊េរីនីមួយៗ ហើយឈានទៅដល់កំណត់ សិទ្ធិ ឯកសិទ្ធិ ការរឹតត្បិត និងលក្ខខណ្ឌដែលភ្ជាប់ទៅនឹង ស៊េរី នីមួយៗនោះ។
ជ-ក្នុងករណីបោះចេញការផ្ទេរ ឬការកាន់កាប់ប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវ ហាមឃាត់់ ពេលនោះត្រូវមានរបាយការណ៍ពីប្រសិទ្ធភាព និងរបាយការណ៍ពីការកម្រិត នោះ។
ឈ-​ឈ្មោះនិង អាសយដ្ឋានពិតប្រាកដរបស់សមាជិកក្រុមហ៊ុនម្នាក់ៗ។
ញ-​ចំនួនអភិបាល ឬចំនួនអប្បបរមា និងអតិបរមានៃចំនួនអភិបាលរបស់ក្រុម ហ៊ុននោះ ។ លក្ខខណ្ឌរបស់ក្រុមហ៊ុន មានដូចនៅក្នុងឧបសម្ព័ន្ធ១)
លក្ខន្តិកៈត្រូវរួមបញ្ជូលផងដែរ នូវចំណុចផ្សេងៗទៀតតាមការចាំបាច់។​ លក្ខន្តិកៈ អាចធ្វើឡើងតាមរូបភាពជាលិខិតរវាងឯកជន ឬលិខិតសារការី។ គ្រប់ទំព័រនៃលក្ខន្តិកៈ របស់ក្រុមហ៊ុនត្រូវចុះហត្ថលេខា ឬហត្ថលេខាសង្ខេប ដោយសមាជិកទាំងអស់របស់ក្រុម ហ៊ុននោះ។ ស្ថាបនិកក្រុមហ៊ុន ត្រូវស្នើសុំទៅមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួង ពាណិជ្ជកម្ម ដើម្បីធ្វើការតម្កល់លក្ខន្តិកៈនោះជាមួយឯកសារសុំចុះបញ្ជីពាណិជ្ជកម្មផ្សេង ទៀត។ ក្រោយពីយល់ព្រមតម្កល់នូវលក្ខន្តិកៈរបស់ក្រុមហ៊ុន និងក្រោយពីបានទទួលសា ហ៊ុយពីការតម្កល់នោះ មន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ត្រូវចេញ នូវលិខិតបញ្ជាក់មួយជាសម្គាល់។ ក្រុមហ៊ុនទទួលបាននីតិបុគ្គលិកលក្ខណៈ ចាប់ពីកាល បរិច្ឆេទដែលចុះក្នុងបញ្ជីពាណិជ្ជកម្ម។
3.   អាសយដ្ឋានក្រុមហ៊ុន
ដើម្បីបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម ត្រូវមានអាសយដ្ឋានពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះកម្មសិទ្ធិករ ឬសហកម្មសិទ្ធិករក្រុមហ៊ុន ត្រូវរៀបចំមូលដ្ឋានមួយសម្រាប់ធ្វើការិយាល័យរបស់ក្រុមហ៊ុន។ ក្នុងករណីនេះ កម្មសិទ្ធករ ឬសហកម្មសិទ្ធិករ ត្រូវមានកិច្ចសន្យាជួលទីតាំងធ្វើជាការិយាល័យ របស់ក្រុមហ៊ុន ដែលនៅក្នុងកិច្ចសន្យានោះត្រូវមានចែងពីអាសយដ្ឋាន និងតម្លៃ ឈ្នួលប្រចាំខែឲ្យបានច្បាស់លាស់។ តម្លៃជួលប្រចាំខែ នៃការជួលទីតាំងធ្វើជាការិ យាល័យ នឹងត្រូវពាក់ព័ន្ធដល់ការបង់ពន្ធកាត់ទុករបស់អ្នកជួលទីតាំងដល់នាយក ដ្ឋានពន្ធដារ។ កិច្ចសន្យាជួលទីតាំងនេះត្រូវធ្វើឡើងជាភាសាខ្មែរចំនួន ៣ (បី) ច្បាប់ និងភាសាអង់គ្លេសចំនួន ៣ (បី) ច្បាប់ (បើក្រុមហ៊ុនត្រូវការជាភាសាអង់គ្លេស)។ មួយច្បាប់ត្រូវតម្កល់ទុកនៅការិយាល័យរបស់ក្រុមហ៊ុន មួយច្បាប់ត្រូវរក្សាទុកនៅ ក្រសួងពាណិជ្ជកម្ម និងមួយច្បាប់ទៀតត្រូវរក្សាទុកនៅនាយកដ្ឋានពន្ធដារ។ ប្រសិនបើក្រុមហ៊ុនជាក្រុមហ៊ុនតំណាង ឬជាក្រុមហ៊ុនសាខា ឬជាក្រុមហ៊ុនបុត្រ សម្ព័ន្ធ ត្រូវអាសយដ្ឋានក្រុមហ៊ុនមេ និងអាសយដ្ឋានរបស់ក្រុមហ៊ុនឯបរទេស (បើ នាយកក្រុមហ៊ុនជាជនជាតិបរទេស)។ ក្នុងករណីមានការប្តូរទីតាំងការិយាល័យ ក្រុមហ៊ុនថ្មី នាយកក្រុមហ៊ុនត្រូវធ្វើលិខិតជូនដំណឹង និងដាក់សុំប្តូរទីតាំងនេះទៅ ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានពន្ធដារ។ (កិច្ចសន្យាជួលទីតាំងការិយាល័យ មានដូចក្នុងឧបសម្ព័ន្ធ២)។
4.   លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ
ដើម្បីបង្កើតឡើងនូវក្រុមហ៊ុនមួយក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងពា ណិជ្ជកម្មតម្រូវឲ្យក្រុមហ៊ុនមានការតម្កល់ដើមទុនចំនួនយ៉ាងតិច១០០០ (មួយពាន់) ដុល្លាអាមេរិក នៅក្នុងធនាគារជាមុនសិនហេតុនេះហើយក្រសួងពាណិជ្ជកម្មតម្រូវ ឲ្យមានលិខិតពីធនាគារ ដែលបញ្ជាក់ថាក្រុមហ៊ុនុមាន លេខគណនី និង បានតម្កល់ដើមទុននៅក្នុងធនាគារនោះពិតប្រាកដមែន។  ក៏ប៉ុន្តែ តាមការជាក់ ស្តែងនៅបច្ចុប្បន្ននេះ ក្រុមហ៊ុនមិនចាំបាច់តម្កល់ដើមទុននៅធនាគារ ដើម្បី បានលិខិតបញ្ជាក់ពីធនាគារទេ​ គឺមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួង ពាណិជ្ជកម្ម បានរៀបចំសម្រួលចេញលិខិតពីធនាគារនេះ ឲ្យក្រុមហ៊ុនដើម្បី បំពេញបែបបទ ពាក្យសុំចុះបញ្ជីរបស់ក្រុមហ៊ុនដោយក្រុមហ៊ុនត្រូវចំណាយ ៨០
(ប៉ែតសិប) ដុល្លាអាមេរិក បង់ទៅឲ្យមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួង ពាណិជ្ជកម្ម។ (លិខិតពីធនាគារ មានដូចក្នុងឧបសម្ព័ន្ធ៣)
5.   លិខិតប្រទានសិទ្ធ ឬលិខិតតែងតាំង
ក្នុងករណីក្រុមហ៊ុនដែលត្រូវបង្កើតថ្មីជាក្រុមហ៊ុនតំណាង ក្រុមហ៊ុនសាខា ឬ បុត្រសម្ព័ន្ធក្រុមហ៊ុន ក្រសួងពាណិជ្ជកម្មតម្រូវឲ្យមានលិខិតប្រទានសិទ្ធិ ឬលិខិត តែងតាំ ងសម្រាប់នាយកក្រុមហ៊ុនពីក្រុមហ៊ុនមេ (ក្រុមហ៊ុនដើម)។ លិខិត ប្រទានសិទ្ធិ ឬ លិខិតតែងតាំងសម្រាប់នាយកក្រុមហ៊ុននេះ ត្រូវយកច្បាប់ដើម និងមានការ បញ្ជាក់ធនាគារពីមេធាវី ឬក្រុមហ៊ុនអ្នកច្បាប់ណាមួយនៅបរទេស ដោយបញ្ជាក់ថា អ្នកប្រទានសិទ្ធិ ឬអ្នកតែងតាំងនាយកនោះ កំពុងស្ថិតនៅ មានអំណាច ដឹកនាំក្រុមហ៊ុនមេ ដែលកំពុងមានដំណើរការជាធម្មតានាពេល បច្ចុប្បន្នកាល។ ក្នុងករណីក្រុមហ៊ុន ជាក្រុមហ៊ុនរដ្ឋ ឬក្រុមហ៊ុនចម្រុះរដ្ឋ និងឯកជន ហើយមាននា យកគ្រប់គ្រងដឹកនាំជាបុគ្គលិករបស់រដ្ឋាភិបាល នាយករូបនោះ ត្រូវមានការតែង តាំងឡើងដោយអនុក្រិត្យ។
6.   ត្រារបស់ក្រុមហ៊ុន
ត្រាក្រុមហ៊ុនចាំបាច់ត្រូវមានសម្រាប់រាល់គ្រប់ទម្រង់នៃក្រុមហ៊ុននៅក្នុងព្រះ រាជាណាចក្រកម្ពុជា។ ជាទូទៅ ត្រាក្រុមហ៊ុនត្រូវធ្វើរាងពងក្រពើ ហើយរូបភាព​ ឬ ឡូហ្គោសម្គាល់ក្រុមហ៊ុន អាចធ្វើទៅតាមការពេញចិត្ត និងយល់ថាសមហេតុផល របស់ក្រុមហ៊ុន តែមិនត្រូវឲ្យជាន់ ឬដូចត្រាក្រុមហ៊ុនដែលមានប្រើប្រាស់រួចហើយ របស់ក្រុមហ៊ុនផ្សេងនោះទេ។ ត្រាក្រុមហ៊ុនត្រូវសរសេរដាក់ឈ្មោះក្រុមហ៊ុនមេ ហើយនៅខាងក្រោម ត្រូវសរសេរដាក់ថា ការិយាល័យតំណាងពាណិជ្ជកម្ម ឬការិ យាល័យទំនាក់ទំនងពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនតំណាង នឹងត្រូវសរសេរដាក់ថា សាខាក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនសាខា ដោយមានបន្ថែមពាក្យថា កម្ពុជានៅក្នុងរង្វង់ក្រចក។ មន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជ កម្ម មានតួនាទីជាអ្ន កធ្វើត្រាឲ្យក្រុមហ៊ុន​ ហើយក្រុមហ៊ុនត្រូវបង់ថ្លៃធ្វើត្រាចំនួន ១២ (ដប់ពីរ) ដុល្លាអា មេរិក ទៅតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ ២០០៤។ ប៉ុន្តែ ជាទូទៅក្រុមហ៊ុនបានធ្វើត្រាក្រុមហ៊ុននេះដោយខ្លួនឯង ហើយប្រថាប់ត្រានោះ នៅលើក្រដាស់សមួយសន្លឹកហើយយកទៅ តម្កល់ទុកជាឯកសារនៃគំរូត្រាក្រុម ហ៊ុននៅក្រសួងពាណិជ្ជកម្ម។ ទោះជាក្រុមហ៊ុន បានធ្វើត្រាដោយខ្លួនឯក៏ដោយ ក៏ក្រុមហ៊ុននៅតែបង់ថ្លៃធ្វើត្រានោះឲ្យទៅក្រសួងពា ណិជ្ជកម្មដដែល។
7.   ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម
ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម មានបីប្រភេទផ្សេងៗគ្នាទៅតាមទម្រង់ក្រុមហ៊ុន គឺ៖
1.    ក្រុមហ៊ុនឯកកម្មសិទ្ធិ
2.    ការិយាល័យតំណាង ឬសាខាក្រុមហ៊ុនបរទេស
3.    ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនសហកម្មសិទ្ធិករទូទៅ ក្រុមហ៊ុនសហ កម្មសិទ្ធិមានកម្រិត ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និង ក្រុម ហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត។ (ពាក្យសុំចុះបញ្ជី ពាណិជ្ជកម្ម មានដូចក្នុងឧបសម្ព័ន្ធ៥)។
ការបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម មានលក្ខណៈខុសគ្នាទៅតាមប្រ ភេទពាក្យសុំ តែជាទូទៅវាមានលក្ខណៈស្រដៀងគ្នា។ ក្នុងការសុំចុះបញ្ជីពាណិជ្ជ កម្ម ដើម្បីដាក់ទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្មតម្រូវឲ្យ មានសំណុំឯកសារភ្ជាប់ទៅជាមួយពាក្យសុំទៅតាមទម្រង់ក្រុមហ៊ុននីមួយៗដូចត ទៅ៖
7.1 សំណុំឯកសារក្រុមហ៊ុនឯកកម្មសិទ្ធិ
7.1.1  ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (៣ ច្បាប់)
7.1.2  ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ឯកកម្មសិទ្ធិករ (៣ ច្បាប់)
7.1.3  រូបថត ៤ x ​៦ (៣ សន្លឹក)
7.1.4  ថតចម្លងលិខិតអនុញ្ញាតធ្វើអាជីវកម្ម (បើសិនមាន) (៣ ច្បាប់)
7.1.5  ការប្រថាប់ត្រាធ្វើជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)

7.2 សំណុំឯកសារនៃការិយាល័យតំណាង ឬសាខាក្រុមហ៊ុនបរទេស
7.2.1  ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (៣​ ច្បាប់)
7.2.2  ច្បាប់ថតចម្លងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម (ដោយមានបញ្ជាក់ពីសារការី ថាពិតជាបានថតចម្លងតាមច្បាប់ ដើម) (៣ សន្លឹក)
7.2.3  អត្តបទបកប្រែលក្ខន្តិកៈ និងបទបញ្ជារបស់ក្រុមហ៊ុនដើម ជាភា សាខ្មែរ ឬភាសាអង់គ្លេស (៣ ច្បាប់)
7.2.4  ច្បាប់ថតចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដើ ម (ដោយមានបញ្ជាក់ពីសារការី ថាពិតជាបានថតចម្លងតាមច្បា ប់ដើម) (៣ ច្បាប់)
7.2.5  អត្ថបទបកប្រែវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មរបស់ក្រុមហ៊ុន ដើម ជាភាសាខ្មែរ​ ឬភាសាអង់គ្លេស (៣ ច្បាប់)
7.2.6  លិខិតប្រទានសិទ្ធិ ឬលិខិតតែងតាំងអភិបាលទាំងអស់ (យកច្បាប់ ដើម ៣ ច្បាប់)
7.2.7  ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការ របស់ អភិបាលទាំងអស់ (៣ ច្បាប់)
7.2.8  រូបថត ៤ x ​៦ របស់អភិបាលទាំងអស់ (៣ សន្លឹក)
7.2.9  កិច្ចសន្យាជួលទីស្នាក់ការ (៣ ច្បាប់)
7.2.10      អាសយដ្ឋានអចិន្រ្តៃយ៍នៅឯបរទេសរបស់អភិបាល បើអភិបាល ជា​ជនជាតិបរទេស
7.2.11      ការប្រថាប់ត្រាជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)
7.3 សំណុំឯកសារនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនសហកម្មសិទ្ធិករទូទៅ ក្រុមហ៊ុន សហកម្មសិទ្ធិមានកម្រិត ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត និង ក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត
7.3.1  ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម (៣​ ច្បាប់)
7.3.2  លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងថ្មី ជាភាសាខ្មែរ និងភាសាអង់គ្លេស (បើក្រុមហ៊ុនត្រូវការ) (៣ ច្បាប់)
7.3.3  ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការ របស់ អភិបាលទាំងអស់ (៣ ច្បាប់)
7.3.4  រូបថត ៤ x ​៦ របស់អភិបាលទាំងអស់ (៣ សន្លឹក)
7.3.5  កិច្ចសន្យាជួលទីស្នាក់ការ (៣ ច្បាប់)
7.3.6  អាសយដ្ឋានអចិន្រ្តៃយ៍នៅឯបរទេសរបស់អភិបាល បើអភិបាល ជា​ជនជាតិបរទេស
7.3.7  លិខិតបញ្ជាក់ការតម្កល់ដើមទុនចុះបញ្ជីនៅធនាគារ
7.3.8  ការប្រថាប់ត្រាជាគំរូ (ករណីក្រុមហ៊ុនធ្វើត្រាដោយខ្លួនឯង) (៣សន្លឹក)
8.   តម្លៃសេវាកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម
យោងទៅតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ ២០០៤ រាល់ក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ ដែលត្រូវបានបង្កើតឡើងហើយបានប្រកបពាណិជ្ជកិច្ចនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ត្រូវមានកតព្វកិច្ចចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។ អ្នកដាក់ ពាក្យសុំទាំងអស់ត្រូវបំពេញពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម និងសំណុំឯកសារទាំង អស់នៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម នាយកដ្ឋាន នីតិកម្មនៃក្រសួង ពាណិជ្ជកម្ម។ អភិបាល ឬម្ចាស់ក្រុមហ៊ុនត្រូវចុះហត្ថលេខាលើសំណុំឯកសារ ទាំងអស់នៅចំពោះមុខមន្រ្តីនៃនាយកដ្ឋាន នីតិកម្ម ដើម្បីផ្ទៀងផ្ទាត់រាល់ឯកសារ ទាំងអស់ដែលបានបំពេញពិតជាត្រឹមត្រូវ និងពុំមានការ ក្លែងបន្លំ។ បន្ទាប់ពី បានបំពេញ និងដាក់ឯកសារជូនការិយាល័យចុះបញ្ជី ពាណិជ្ជកម្មអភិបាល​ ឬម្ចាស់ក្រុមហ៊ុនត្រូវនូវសេវាកម្មដូចខាងក្រោម (តម្លៃប្រកាសរបស់ក្រសួងពាណិជ្ជ កម្មលេខ ១៦៣ MoC/M ២០០៤ ចុះថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ ២០០៤)៖
១- ថ្លៃបង់ទៅរតនាគារ                                            ៧០    USD
២-​ ថ្លៃអាករចុះបញ្ជីពាណិជ្ជកម្ម                                       ៣០   USD
៣- ការស្រាវជ្រាវព័ត៌ផ្ទៀងផ្ទាត់ឈ្មោះក្រុមហ៊ុន             USD
៤- បង់លេខចុះបញ្ជីពាណិជ្ជកម្ម                                     USD
- សភាពាណិជ្ជកម្ម                                              ២០    USD
៦- ចុះផ្សាយក្នុងព្រឹត្តិប័ត្រពាណិជ្ជកម្ម                      ១០     USD  
៧- ត្រាក្រុមហ៊ុន                                                     ១២    USD
៨-​ ចុះផ្សាយក្នុងព្រឹត្តិប័ត្ររាជកិច្ច                                             USD
៩- មន្ទីរពាណិជ្ជកម្មក្រុង                                         ២០    USD
តម្លៃសរុបនៃការចុះបញ្ជីពាណិជ្ជកម្មៈ                      ១៧៧ USD
        តម្លៃនៃការចុះបញ្ជីពាណិជ្ជកម្មខាងលើនេះ គឺជាតម្លៃទៅតាមផ្លូវច្បាប់តែ ប៉ុណ្ណោះ ហើយមិនអនុវត្តជាក់ស្តែងចំពោះក្រុមហ៊ុនទេ។ ជាធម្មតាអភិបាល ឬ ម្ចាស់ក្រុមហ៊ុនបានមកទំនាក់ទំនងសុំដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មដោយផ្ទាល់ ជា មួយមន្រ្តីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម  ចំនួន៣៧០ USD ទោះជាក្រុមហ៊ុននោះបានបង្កើត ឬធ្វើសំណុំឯកសារណាមួយដោយខ្លួនឯងរួច ហើយក៏ដោយ។
          ឆ្លងតាមដំពណើរការត្រួតពិនិត្យសំណុំឯកសារចុះបញ្ជីពាណិជ្ជកម្ម ចំនួន ៨ (ប្រាំបី) ដំណាក់កាលដូចមានបង្ហាញជូនខាងលើនេះ ត្រូវប្រើរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការងារ គិតចាប់ពីថ្ងៃដែលបានដាក់សំណុំឯកសារគ្រប់គ្រាន់ និងពាក្យ សុំចុះបញ្ជីពាណិជ្ជកម្ម ទៅការិយាល័យចុះបញ្ជីពាណិជ្ជកម្ម និងក្នុងករណីដែលសំ ណុំឯកសារទាំងនោះ ពុំមានកំហុសអ្វីទាំងអស់។ ប៉ុន្តែ តាមការជាក់ស្តែងដំណើរ ការនៃការចុះបញ្ជីពាណិជ្ជកម្មនេះ ត្រូវប្រើរយៈពេលអស់ ១៥ (ដប់ប្រាំ) ថ្ងៃ នៃថ្ងៃ ធ្វើការងារ។
10.            វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណបើកក្រុមហ៊ុន
វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណបើកក្រុមហ៊ុន នឹងត្រូវបានចេញឲ្យដោយ ក្រសួងពាណិជ្ជកម្មសម្រាប់រយៈពេល ៩៩ (កៅសិបប្រាំបួន) ឆ្នាំ។ ក្នុងករណីផុត អាណត្តិ ៩៩ឆ្នាំ ហើយក្រុមហ៊ុនចង់បន្តដំណើរទៅមុខទៀត ក្រុមហ៊ុនត្រូវដាក់ ពាក្យសុំបន្តការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មម្តងទៀត។ អភិបាន ឬ ម្ចាស់ក្រុមហ៊ុនត្រូវដាក់តាំងបង្ហាញវិញ្ញាបនបត្រនៃការចុះបញ្ជីពាណិជ្ជកម្ម នៅ នឹងការិយាល័យរបស់ក្រុមហ៊ុនគ្រប់ពេលវេលា។ (វិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណមាន ក្នុងឧបសម្ព័ន្ធ ៦)

 

Why do we use internet system?

We human being have a crave for information psychologically so we use the internet to gain knowledge.

The Internet allows greater flexibility in working hours and location, especially with the spread of unmetered high-speed connections. The Internet can be accessed almost anywhere by numerous means, including through mobile Internet devices. Mobile phones, datacards, handheld game consoles and cellular routers allow users to connect to the Internet wirelessly. Within the limitations imposed by small screens and other limited facilities of such pocket-sized devices, the services of the Internet, including email and the web, may be available. Service providers may restrict the services offered and mobile data charges may be significantly higher than other access methods.
Educational material at all levels from pre-school to post-doctoral is available from websites. Examples range from CBeebies, through school and high-school revision guides, virtual universities, to access to top-end scholarly literature through the likes of Google Scholar. For distance education, help with homework and other assignments, self-guided learning, whiling away spare time, or just looking up more detail on an interesting fact, it has never been easier for people to access educational information at any level from anywhere. The Internet in general and the World Wide Web in particular are important enablers of both formal and informal education.
The low cost and nearly instantaneous sharing of ideas, knowledge, and skills has made collaborative work dramatically easier, with the help of collaborative software. Not only can a group cheaply communicate and share ideas but the wide reach of the Internet allows such groups more easily to form. An example of this is the free software movement, which has produced, among other things, Linux, Mozilla Firefox, and OpenOffice.org. Internet chat, whether in the form of an IRC chat room or channel, via an instant messaging system, or a social networking website, allows colleagues to stay in touch in a very convenient way when working at their computers during the day. Messages can be exchanged even more quickly and conveniently than via email. These systems may allow files to be exchanged, drawings and images to be shared, or voice and video contact between team members.
Content management systems allow collaborating teams to work on shared sets of documents simultaneously without accidentally destroying each other's work. Business and project teams can share calendars as well as documents and other information. Such collaboration occurs in a wide variety of areas including scientific research, software development, conference planning, political activism and creative writing. Social and political collaboration is also becoming more widespread as both Internet access and computer literacy spread.
The Internet allows computer users to remotely access other computers and information stores easily, wherever they may be. They may do this with or without computer security, i.e. authentication and encryption technologies, depending on the requirements. This is encouraging new ways of working from home, collaboration and information sharing in many industries. An accountant sitting at home can audit the books of a company based in another country, on a server situated in a third country that is remotely maintained by IT specialists in a fourth. These accounts could have been created by home-working bookkeepers, in other remote locations, based on information emailed to them from offices all over the world. Some of these things were possible before the widespread use of the Internet, but the cost of private leased lines would have made many of them infeasible in practice. An office worker away from their desk, perhaps on the other side of the world on a business trip or a holiday, can access their emails, access their data using cloud computing, or open a remote desktop session into their office PC using a secure Virtual Private Network (VPN) connection on the Internet. This can give the worker complete access to all of their normal files and data, including email and other applications, while away from the office. This concept has been referred to among system administrators as the Virtual Private Nightmare,[36] because it extends the secure perimeter of a corporate network into remote locations and its employees' homes.

1 comments:

  1. ខ្ញុំបាទស្នើសុំគំរួលក្ខន្តិកៈរបស់ក្រុមហ៊ុនណាមួួយដែលពាក់ព័ន្ធនាំកសិផលចេញក្រៅប្រទេស
    ដូចជា ផលដំឡូងមី សណ្តែក ពោត...ជាដើម។ល។
    សូមអរគុណ

    ReplyDelete