Sunday, May 12, 2013


១៥-វិច្ឆិកា-២០១១៖ ដើម​ឈើ​ដែល​ក្រុមហ៊ុន​ឈូស​ផ្ដួល​រំលំ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

"ក្រុមហ៊ុន​វៀតណាម​​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា"

អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ពីរ​របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ។

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​វាលវែង ភ្នំក្រវាញ និង​ស្រុក​ក្រគរ ដើរ​ចូល​សាលា​ខេត្ត​ពោធិ៍សាត់ ដើម្បី​តវ៉ា​រឿង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​សម្បទាន កាល​ពី​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១៣។

ពលរដ្ឋ​នៅ​ពោធិ៍សាត់​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​ជាមួយ​ក្រុមហ៊ុន

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ ខ្លះ​មក​ពី​ស្រុក​ភ្នំក្រវាញ ខ្លះ​មក​ពី​ស្រុក​ក្រគរ និង​ខ្លះ​ទៀត​មក​ពី​ស្រុក​វាលវែង បាន​លើក​គ្នា​មក​សាលា​ខេត្ត​ពោធិ៍សាត់ ក្នុង​បំណង​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ។

ទាហាន​ប្រចាំ​ការ​នៅ​ព្រំដែន​ខ្មែរ-​ថៃ​ប្រើ​​កាំភ្លើង​បាញ់​គំរាម​ម្ដាយ

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា គេ​នៅ​តែ​មាន​កង្វល់​អំពី​បញ្ហា​ទាហាន​ប្រើប្រាស់​អាវុធ​យក​ទៅ​គំរាមកំហែង​ជន​ស៊ីវិល​ដដែល បើ​ទោះ​បី​ជា​អង្គការ​ធ្លាប់​អំពាវនាវ​ដល់​​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​វិន័យ​ទៅ​លើ​កង​កម្លាំង​ឡើង​វិញ​ជា​ច្រើន​ដង​មក​ហើយ​ក៏ដោយ។


សម្ភាស​លោក សម រង្ស៊ី ពី​បច្ចុប្បន្ន​ភាព​នយោបាយ​នៅ​កម្ពុជា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពេល​នេះ​កំពុង​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១០ ខែ​ឧសភា នេះ​ថា លោក​មាន​សង្ឃឹម​ច្រើន​ណាស់​ក្នុង​ការ​វិល​ចូល​ប្រទេស​កម្ពុជា វិញ​ទាន់​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា នេះ។
ដោយ ជុន ច័ន្ទបុត្រ
2013-05-10
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
Photo: RFA
ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក ជុន ច័ន្ទបុត្រ នៃ​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី បាន​រៀបរាប់​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក និង​ប្រតិកម្ម​របស់​លោក​ទៅ​នឹង​បច្ចុប្បន្ន​ភាព​នយោបាយ​នៅ​កម្ពុជា។
សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក សម រង្ស៊ី និង​លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។