Saturday, May 4, 2013

ស្មាតហ្វូន Apple នាំមុខ Samsung នៅ U.S. ក្នុងត្រីមាសទី១

Looking Today | Sunday, 05 May 2013 10:38:00
Share to: Facebook · Google+ · Tweet
ការធ្វើអាជីវកម្មរបស់ iPhone បានក្តាប់ទីផ្សារស្មាតហ្វូន នៅសហរដ្ឋអាមេរិក បានចំនួន ៣៩ភាគរយ នៅក្នុង ត្រីមាស ទី១ ដែលការកើនឡើងនេះ បានជំរុញឲ្យខ្លួននាំមុខក្រុមហ៊ុន Samsung ដែល ទទួលបានទីផ្សារ ចំនួន ២១,៧ភាគរយ នេះបើយោងតាម របាយការណ៍ ស្រាវជ្រាវពី ក្រុមហ៊ុនComScore ។ ជារឿងគួរឲ្យចាប់អារម្មណ៍នោះ ប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន apple បានទាញយក ទីផ្សារចែកចាយចេញ ពីប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនGoogle ដែលជាទូទៅ ត្រូវបានគេមើលឃើញថា រីកចម្រើនយ៉ាងឆាប់ រហ័ស។ ក្រុមហ៊ុន Apple បានឃើញទីផ្សារចែកចាយស្មាតហ្វូនរបស់ខ្លួន កើនឡើងត្រឹមជិត៣ភាគរយ នៅក្នុងត្រីមាស ខណៈដែលការចែកចាយរបស់ក្រុមហ៊ុន Samsung បានកើនឡើងបន្តិច បន្តួច។ ក្រុមហ៊ុនលក់ស្មាតហ្វូនធំៗចំនួន៣បន្ទាប់មកទៀត ដូចជា ក្រុមហ៊ុនHTC, Motorola, និង LG ទាំងអស់នេះ សុទ្ធតែ បាត់បង់ទីផ្សារចែកចាយនៅក្នុងរយៈពេលដូចគ្នានេះ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

អាមេរិក​ទទួលជោគជ័យ​ក្នុងការ​សាកល្បង​យន្ដហោះ លឿន​ជាង​សម្លេង WaveRider

ភ្នំពេញដេលី | Sunday, 05 May 2013 10:44:00
Share to: Facebook · Google+ · Tweet
្ដហោះ​គ្មាន​អ្នកបើកបរ ដែល​ត្រូវបាន​អភិវឌ្ឍ​សម្រាប់​ទ័ពអាកាស​របស់​អាមេរិក ឈ្មោះថា WaveRider នេះ ត្រូវបាន​សាក ល្បង​ដោយ​ជោគជ័យ ដោយ​វា​មាន​ល្បឿន​លឿន​ជាង​សម្លេង​ដល់​ទៅ ៥ដង។ យន្ដហោះ X-51A WaveRider បាន​ហោះហើរ​ក្នុង​រយៈពេល​ជាង ៣នាទី ប្រើប្រាស់​កម្លាំង​របស់​ម៉ាស៊ីន​ប្រតិកម្ម​មួយ និង​មាន​ល្បឿន កម្រិត Mach 5,1 មានន័យ​វា​លឿន​ជាង​សម្លេង ៥ដង នេះ​បើតាម​សេច​ក្ដ​រី​រាយការណ៍​របស់​សារព័ត៌មាន AP ។ ការហោះហើរ​កាលពី​ថ្ងៃទី ១ ឧសភា នោះ គឺជា​ការហោះហើរ​លើក​ទី ៤ ហើយក៏​ជាការ​សាកល្បង​លើកចុងក្រោយ​របស់ X-51A WaveRider នៃ​ទ័ពអាកាស​អាមេរិក។ ទ័ពអាកាស​របស់​អាមេរិក បាន​ចំណាយ​ប្រាក់ ៣០០ លាន​ដុល្លារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ប្រតិកម្ម លឿន​ជាង​សម្លេង ដោយ​សង្ឃឹមថា វា​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការវាយប្រហារ​នៅ​ទូទាំង​ពិភពលោក ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

បញ្ចូលសមាជិកថ្មី របស់សង្កាត់ទឹកថ្លា ចំនួន ២៣០ នាក់

ដើមអំពិល | Sunday, 05 May 2013 09:20:00 Share to: Facebook · Google+ · Tweet
ភ្នំពេញ ៖ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣ នេះ បានរៀបចំពិធីប្រកាស និងបញ្ចូលសមាជិក-សមាជិកា គណបក្ស ប្រជាជនថ្មី ចំនួន ២៣០នាក់ ដែលភាគច្រើនជាយុវជនយុវនារីវ័យក្មេង ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម