អាមេរិកទទួលជោគជ័យក្នុងការសាកល្បងយន្ដហោះ លឿនជាងសម្លេង WaveRider
ភ្នំពេញដេលី | Sunday, 05 May 2013 10:44:00Share to: Facebook · Google+ · Tweet
្ដហោះគ្មានអ្នកបើកបរ ដែលត្រូវបានអភិវឌ្ឍសម្រាប់ទ័ពអាកាសរបស់អាមេរិក ឈ្មោះថា WaveRider នេះ ត្រូវបានសាក ល្បងដោយជោគជ័យ ដោយវាមានល្បឿនលឿនជាងសម្លេងដល់ទៅ ៥ដង។ យន្ដហោះ X-51A WaveRider បានហោះហើរក្នុងរយៈពេលជាង ៣នាទី ប្រើប្រាស់កម្លាំងរបស់ម៉ាស៊ីនប្រតិកម្មមួយ និងមានល្បឿន កម្រិត Mach 5,1 មានន័យវាលឿនជាងសម្លេង ៥ដង នេះបើតាមសេចក្ដរីរាយការណ៍របស់សារព័ត៌មាន AP ។ ការហោះហើរកាលពីថ្ងៃទី ១ ឧសភា នោះ គឺជាការហោះហើរលើកទី ៤ ហើយក៏ជាការសាកល្បងលើកចុងក្រោយរបស់ X-51A WaveRider នៃទ័ពអាកាសអាមេរិក។ ទ័ពអាកាសរបស់អាមេរិក បានចំណាយប្រាក់ ៣០០ លានដុល្លារ ដើម្បីធ្វើការស្រាវជ្រាវបច្ចេកវិទ្យាប្រតិកម្ម លឿនជាងសម្លេង ដោយសង្ឃឹមថា វាអាចនឹងត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនៅទូទាំងពិភពលោក ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិតពីគេហទំព័រដើម
0 comments:
Post a Comment