ដឹងអីខ្លះពី Sonata ២០១២? Trackback
ចាប់តាំងពីបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១១
រថយន្ត
Hyundai Sonata (i45 )
ហាក់ដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជននៅលើ
ពិភពលោកជាពិសេសនៅកូរ៉េខាងត្បូង។ រឹតតែអស្ចារ្យជាងនេះនោះ
បន្ទាប់ពី
Hyundai បានបង្ហាញ Sonata ស៊េរី ២០១២ កាលពីឆ្នាំទៅមក បានធ្វើឲ្យអតិថិជនកាន់តែចាប់អារម្មណ៍ខ្លាំងឡើងៗ។
តើ
Sonata ស៊េរី ២០១២ នេះមានអ្វីទំនើបខ្លះទៅ
បានធ្វើឲ្យវាមានកិត្តិនាមល្បីល្បាញយ៉ាងនេះ?
បើចង់ជ្រាបច្បាស់សូមស្វែងយល់ពីផលិតផលនេះទាំងអស់គ្នាដូចខាង
ក្រោម៖
@ ផ្នែកខាងក្រៅ៖
Hyundai Sonata ជារថយន្ត Sedan (ទ្វារ៤)
មានក្បាច់រចនាល្អពណ៌សម្បុររលើបរលោងស្រស់ស្អាតពោរពេញទៅដោយភាព
ទាក់ទាញ។
មិនតែប៉ុណ្ណោះរថយន្តស៊េរីថ្មីនេះមានរាងហាប់មាំមានលំនឹងល្អ
ក្នុងការបើកបរ។
@ ផ្នែកខាងក្នុង៖
បំពាក់ដោយកៅអីស្បែក ៥កៅអីដែលមានភាពទន់ល្មើយងាយស្រួលអង្គុយ
និងអាចបត់បែនបាន។
រីឯខ្នើយកៅអីអាចការពារក្បាលបានល្អទោះបីមានការប៉ះទង្គិច។
ម្យ៉ាងទៀត Sonata មានផ្ទៃខាងក្នុងធំទូលាយ
តាប្លូមានការរចនាយ៉ាងស្រស់ស្អាតផ្ដល់ផាសុកភាពខ្ពស់ដល់អ្នក
ប្រើប្រាស់។ ផ្នែកខាងក្នុងមាន ៣ពណ៌ចម្រុះគ្នារួមមាន ពណ៌ខ្មៅ
-ប្រផេះ-ពណ៌ត្នោតខ្ចី។
@ ភ្លើងហ្វារ Cat-eyed HID៖ Cat-eyed HID ជាប្រភេទភ្លើងហ្វារដែលមើលបានឆ្ងាយនិងច្បាស់ល្អនៅពេលយប់។
@ បង្អួចដំបូល៖ រថយន្តនេះមានដំបូលបង្អួចធំទូលាយអាចឲ្យខ្យល់ចូលបានស្រួល។
@ កញ្ចក់មើលខាង៖ កញ្ចក់មើលខាងរបស់រថយន្តនេះបំពាក់ដោយប្រព័ន្ធភ្លើង LED ដែលវានឹងលោតភ្លើងភ្លើងថជាសញ្ញាប្រាប់ឲ្យដឹង។
@ ប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិក (ESP)៖
ESPមកពីពាក្យថា Electronic Stability Program
ជាប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិក។
ប្រព័ន្ធនេះអាចគ្រប់គ្រងលំនឹងរថយន្តមិនឲ្យរេបានយ៉ាងល្អប្រសើរ
នៅពេលរថយន្តបើកក្នុងល្បឿនលឿនយ៉ាងណាដោយ។
@ ពោងខ្យល់សុវត្ថិភាព (Air Bag)៖
ដើម្បីឲ្យមានសុវត្ថិភាពខ្ពស់
Sonataត្រូវបានគេបំពាក់ឲ្យមានពោងសុវត្ថិភាពចំនួន
៦កន្លែងរួមមានពោងវាំងននចំនួនពីរ
ពោងសុវត្ថិភាពខាងផ្នែកខាងមុខចំនួនពីរ
ពោងសុវត្ថិភាពការពារក្បាលអ្នកដំណើរខាងមុខ និងពោងនៅលើដៃចង្កូត។
@ប្រព័ន្ធជំនួយពេលឡើងចំណោត (HAC)៖
ក្រុមហ៊ុន Hyundai បំពាក់ប្រព័ន្ធជំនួយពេលឡើងចំណោត Hill-start
Assist Control (HAC) ដើម្បីឲ្យរថយន្តមានលំនឹងល្អនៅពេលឡើងចំណោត
(ដូចរូប)។
@ប្រព័ន្ធ BAS៖
ABS កមពីពាក្យថា Brake Assist System
ជាប្រព័ន្ធហ្រ្វាំងជំនួយពិសេស។
ABSមានតួនាទីជួយបញ្ឈប់រថយន្តឲ្យនៅនឹងថ្កល់ដើម្បីកុំឲ្យរថយន្ត
ជ្រុលហួសទៅបុកនឹងឧបសគ្គខាងមុខ។
@ម៉ាស៊ីនត្រជាក់អូតូ៖ អ្វីកាន់តែពិសេសម៉ាស៊ីនរបស់ Sonataដើរអូតូ (ស្វ័យប្រវត្តិ) នឹងឆាប់ត្រជាក់។
@ប្រព័ន្ធ Rear Parking Assist System៖
បើងាកមកមើលប្រព័ន្ធ Rear Parking Assist System
មានមុខងារប្រាប់ឲ្យអ្នកបើកបរដឹងថារថយន្តចត់នៅខាងក្រោយមាន
គម្លាតជិតពេក។
@មានកៅអីកម្ដៅនិងត្រជាក់៖
កាន់តែទំនើបជាមួយកៅអីកម្ដៅនិងកៅអីត្រជាក់។
នៅពេលអាកាសធាតុក្នុងរថយន្តនោះកៅអីនឹងបញ្ចេញកម្ដៅ
ប៉ុន្តែប្រសិនបើអាកាសក្ដៅវានឹងបញ្ចេញភាពត្រជាក់វិញ។
@ប្រព័ន្ធ Engine Start Button៖
ជាមួយនឹងបច្ចេកវិទ្យា Engine Start Button
លោកអ្នកមិនចាំចាច់កាច់សោនោះទេ ផ្ទុយទៅវិញគ្រាន់តែចុចប៊ូតុង
Engine Start Button ជាការស្រេច។
@ឃ្លុបដាក់ស្រោមដៃ Cooling Glove Box៖
កាន់តែប្លែកឃ្លុបដាក់ស្រោមដៃ Cooling Glove Box
មានភាពត្រជាក់ជានិច្ចដែលអាចក្លា
សេភេសជ្ជៈផ្សេងៗបានយ៉ាងងាយស្រួល។
ចង្កឹះលេខអូតូ
ចង្កឹះលេខដៃ
@ផ្នែកម៉ាស៊ីន/ ចង្កឹះលេខ៖
Hyundai Sonataជារថយន្តបើកដោយកាឡេកង់មុខ (FWD)
បំពាក់មកជាមួយនូវលេខអូតូ/ដៃ ៦វគ្គមានម៉ាស៊ីនសាំងប្រភេទ 2.0 NU
MPi ទំហំ ២០០០សេសេផ្ដល់កម្លាំងថាមពល ១៦២សេះនូវរង្វាស់ជុំ
៦,៥០០ជុំ/នាទីនិងមានល្បឿនអតិបរមា ២០៦គីឡូម៉ែត្រក្នុងមួយម៉ោង។
@អត្រាស៊ីប្រេង៖
អ្វីដែលអតិថិជនចង់បាននោះគឺ Sonata មានអត្រាស៊ីប្រេងតិចក្នុងក្រុង
១១,២លីត្រ/១០០គ.ម និងស៊ីប្រេង
៦,១លីត្រ/១០០គ.ម ប៉ុណ្ណោះសម្រាប់ផ្លូវជាតិ។
សូមបន្តតាមដានវីដេអូឃ្លិបខាងក្រោម៖
ចុចត្រង់នេះ ដើម្បីស្វែងយល់ផលិតផលបច្ចេកវិទ្យាថ្មីៗ