Saturday, May 25, 2013

កម្មករ​ព្រលាន​យន្តហោះ​ពីរ​គ្រោង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ

អាស៊ីសេរី | Saturday, 25 May 2013 08:10:00 Share to: Facebook · Google+ · Tweet
ការ ​ទាមទារ​របស់​សហជីព​កម្មករ​នេះ នៅ​តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ បើ​ទោះ​បី​ជា​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ ហើយ​ក៏ដោយ ក៏​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចេញ​សេចក្តី​បង្គាប់​បដិសេធ​ចោល​ការ​ ទាមទារ​ទាំង​នោះ។ តើ​ក្រុម​កម្មករ​នៅ​មាន​វិធី​ណា​ផ្សេង​ទៀត ដើម្បី​បន្ត​ការ​ទាមទារ​របស់​ពួក​គេ​ដែរ​ឬ​ទេ? សហជីព​កម្មករ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប និង​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ថា ពួក​គេ​នឹង​ធ្វើ​កូដកម្ម​អហិង្សា ចាប់​ពី​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ពីរ​កន្លែង បាន​ផ្តល់​លក្ខខណ្ឌ​ការងារ​ឱ្យ​បាន​ប្រសើរ។ កូដកម្ម​អហិង្សា​ដែល​ក្រុម​កម្មករ​មាន​គម្រោង​ធ្វើ​នោះ នឹង​បន្ត​រហូត​ដល់​មាន​ដំណោះស្រាយ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួក​គេ។ ប្រភព​ពី​សហជីព​កម្មករ​នៅ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ក្រុម​កម្មករ​ប្រមាណ​ជាង ១៤០​នាក់ នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ទៅ​តាម​កាល​បរិច្ឆេទ​ដែល​ពួក​គេ​បាន​ ជូន​ដំណឹង​នោះ។
ចុចត្រង់នេះដើម្បី​អាន​ព័ត៌មានលម្អិត​ពី​គេហទំព័រ​ដើម

0 comments:

Post a Comment