អង្គការឃ្លាំមើលពិភពលោក (Global Witness) បានរកឃើញថា ក្រុមហ៊ុនចម្ការកៅស៊ូធំពីររបស់វៀតណាម កំពុងបង្កវិបត្តិដីធ្លីយ៉ាងធ្ងន់ធ្ងរ បំផ្លាញធនធានធម្មជាតិ រំលោភច្បាប់ និងសិទ្ធិមនុស្សដោយគ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ តាមរយៈដីសម្បទានសេដ្ឋកិច្ចដាំដើមកៅស៊ូ។
ផែនការសម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង រហូតមកទល់ពេលនេះ មិនមានប្រភពផ្លូវការណាមួយឲ្យដឹងថា តើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានវាស់វែងកំណត់ទីតាំងឲ្យបោសសម្អាតហើយឬយ៉ាងណាទេ?
បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ នាខេត្តកំពង់ធំ មិនទាន់មានសញ្ញាថយចុះទេ ដោយសកម្មជនការពារព្រៃឈើអះអាងថា ក្នុង១ថ្ងៃៗ មានរថយន្តដឹកឈើចេញពីតំបន់ព្រៃឡង់ ចន្លោះពី ១០ ទៅ ១៥គ្រឿងជារៀងរាល់ថ្ងៃ។
ក្នុងបំណងទប់ស្កាត់ការបាត់បង់ព្រៃលិចទឹកក្នុងខេត្តពោធិ៍សាត់ អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ "សម្ព័ន្ធប្រជានេសាទកម្ពុជា" បានសហការជាមួយអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញ កោះហៅអ្នកភូមិដែលពាក់ព័ន្ធក្នុងការកាប់រានព្រៃលិចទឹកទាំងនោះមកធ្វើការអប់រំ និងព្រមានឲ្យឈប់ដាំដុះលើដីដែលអ្នកភូមិបានកាប់រានរួចហើយនោះ។
0 comments:
Post a Comment